តើអ្នកជាអ្នកលេងភាគហ៊ុនឬជាវិនិយោគិន?​Gambler or Investor?


405
Date | 29-07-2020 - 11:43 AM Article Type | Stock Markets Region | World

🤵ហេតុអ្វីមនុស្សភាគច្រើនចូលចិត្តលេងហ៊ុន👩‍💼ខ្លាំងម្ល៉េះ?តើ #ភាគហ៊ុន ជាល្បែងភ្នាល់ដែរឬទេ?
👩‍🏫នេះមកពីភាគហ៊ុន📈មានលក្ខណះពិសេសឡើងចុះ📈📉ធ្វើឲរំភើបពេញមួយថ្ងៃទើបធ្វើឲមនុស្សមួយចំនួនចាត់ទុកភាគហ៊ុនជាល្បែងភ្នាល់។ ធាតុពិតវិញ យើងត្រូវយល់ឲច្បាស់ថា នៅពីក្រោយភាគហ៊ុនមានទ្រព្យសម្បត្តិផ្សេងៗដូចជា ដី សណ្ឋាគារ🏨 ទំនិញ និងក្រុមសេវាកម្ម។ល។ជួយបង្កើតប្រាក់ចំណូល💰យ៉ាងច្រើនក្នុងអាជីវកម្ម។ ដូចច្នោះកុំលេងហ៊ុនត្រូវវិនិយោគលើភាគហ៊ុន។
👩‍💼ការវិនិយោគលើ #ភាគហ៊ុន📈 គឺជាការចំណាយលុយ💰ដើម្បីប្តូរយកសិទ្ធិក្នុងនាមជាម្ចាស់ភាគហ៊ុនមួយចំណែកក្នុងក្រុមហ៊ុន ឬជាការចូលហ៊ុនជាមួយនឹងម្ចាស់អាជីវកម្ម ហើយមានឪកាសទទួលបានផលប្រយោជន៍ចំនួន២ប្រភេទដូចជា៖
👉១- លុយចំណេញបានមកពីការលក់ភាគហ៊ុន ជាTrading Income បានទទួលនៅពេលយើងបញ្ចេញភាគហ៊ុនលក់ចេញក្នុងតម្លៃមួយខ្ពស់ជាងការទិញចូល។ លុយចំណូលនេះមិនចាំបាច់ត្រូវបង់ពន្ធឡើយ។
👉២- លុយចំណូលបានមកពីលុយចំណេញ💵 ជាEarning Income ទទួលបានតិចឬច្រើនតាមចំនួនភាគហ៊ុនដែលយើងមាន និងកំលុងពេលលក់ធ្វើទៅតាមនយោបាយក្រុមហ៊ុននីមួយៗ។ ជាលុយចំណូលត្រូវបង់ពន្ធ១០ភាគរយនៃលុយចំណេញទទួលបាន។
👩‍🏫ការទិញភាគហ៊ុនត្រូវឆ្លងកាត់ក្រុមហ៊ុនឈ្មួញកណ្តាល(#Broker) ដោយចាប់ផ្តើមពីការសម្រេចចិត្តបើកផត(បើកបញ្ជីទិញលក់) ជាមួយនឹងBroker ណាម្នាក់ បន្ទាប់ពីនោះអាចទិញលក់បានតែម្តង ចំណែកការចេញបញ្ជាទិញលក់អាចធ្វើបានដោយទូរស័ព្ទទៅរកផ្នែកទីផ្សារជាអ្នកទទួលខុសត្រូវលើយើង ឬអាចបញ្ជាតាមអនឡាញក៏បាន(ការបញ្ជាតាមអនឡាញអាចត្រូវបង់កម្រៃជើងសាឬជាថ្លៃកុំមីស្យុងតិចជាង)។
ការទិញភាគហ៊ុននោះគ្មានការកំណត់ ចំនួនទឹកលុយទាបបំផុតគ្រាន់តែទិញលក់មួយឯកតា១០០ហ៊ុន។ ឧទាហរណ៍ចង់ទិញភាគហ៊ុនក្រុមហ៊ុនAដែលមានតម្លៃ១ដុល្លាដូចច្នោះ១០០ហ៊ុន ទឹកលុយទាបបំផុតចំនួន១០០ដុល្លា+ ថ្លៃកុំមីស្យុងឬប្រសិនបើទិញ២០០ហ៊ុន+ថ្លៃកុំមីស្យុង ផ្ទុយទៅវិញនៅពេលក់គឺត្រូវកាត់កុំមីស្យុងវិញ។
🧑‍🏫ចំណុចល្អរបស់ភាគហ៊ុន គឺធ្វើឲយើងក្លាយទៅជាម្ចាស់លើមុខជំនួញបានយ៉ាងច្រើន និងគ្រប់គ្រងដោយមនុស្សមានធនធានប្រកបដោយចំណេះដឹងនិងសមត្ថភាពពិសេសផ្ទាល់ខ្លួននៅក្នុងឧស្សាហកម្មនីមួយៗ ដោយយើងពុំចាំបាច់មានKnow-how ដោយមិនចាំបាច់ព្យាយាមចាប់ផ្តើមបង្កើតមុខជំនួញដោយខ្លួនឯង។
👨‍🏫ការវិនិយោគនៅក្នុងភាគហ៊ុនប្រៀបដូចការរកស៊ីចូលគ្នាហើយមិត្តអ្នកអានប្រាកដជាមិនចង់ចូលរួមរកស៊ីជាមួយនឹងក្រុមហ៊ុនណាដែលធ្លាក់ចុះឬគ្មានអនាគតឡើយម្យ៉ាងទៀតអ្វីមួយដែលជួយឲលោកអ្នកអាចបែងចែករវាងក្រុមហ៊ុនល្អនិងក្រុមហ៊ុនមិនរីកចម្រើនគឺបានមកពីការអាននិងការវាយតម្លៃកម្រិតហិរញ្ញវត្ថុដូចវ៉រ៉េនបាហ្វេតបាននិយាយថាដរាបណាគ្មានការព្យាយាមស្វែងយល់ចំណេះដឹងផ្នែកពញ្ជីឬការវាយពីកម្រិតក្នុងហិរញ្ញវត្ថុនោះទេចូរកុំជ្រើសរើសទិញហ៊ុនដោយខ្លួនឯង។

👨‍💼ដើម្បីអាចបើកគណនីជួញដូរបានត្រូវមានឯកសារ៖
👉ភាគហ៊ុនក្នុងស្រុក: អត្តសញ្ញាណប័ណ្ណ និង រូបថត 4*6 ពីសន្លឹក
👉ភាគហ៊ុនក្រៅស្រុក: លិខិតឆ្លងដែន និង​ ប័ណ្ណបើកបរ
👉Forex (spread 1.9pip) : អត្តសញ្ញាណប័ណ្ណ លេខទូរសព្ទនិង អ៊ីម៉ែល
ព័​ត៍​មាន​បន្ថែម
☎️+ 855 23 886 555/ 10 875 720
📧info@pps.com.kh/sambath@pps.com.kh
#PhnomPenhSecuritiesPlc
#StockForexMarket
#Underwriting



Author: PPS
Source: PPS
Comment
   
Market Quotes are powered by Investing.com