អនុបាតថ្លៃធៀបនឹងប្រាក់ចំណេញ PE Ratio ( Price-to-Earnings)


194
Date | 25-09-2020 - 01:26 PM Article Type | Stock Markets Region | World

 · 
 
ចំណះដឹងទាក់ទងនឹងមូលបត្រ
អនុបាតថ្លៃធៀបនឹងប្រាក់ចំណេញ PE Ratio ( Price-to-Earnings) គឺជាអនុបាតដែលគេស្គាល់ច្រើនបំផុតហើយវាក៏ជាអនុបាតដ៏មានសារះសំខាន់បំផុតដែរ។ អនុបាត P/E ត្រូវគណនាដោយយកថ្លៃ #ទីផ្សារភាគហ៊ុនចែកឲប្រាក់ចំណេញក្នុងមួយហ៊ុន (Market Value per Share / Earnings per Share) ។ អនុបាតនេះបង្ហាញថាតើវិនិយោគិនមានឆន្ទះក្នុងការចំណាយលុយច្រើនប៉ុណ្ណាទិញភាគហ៊ុនមួយដើម្បីទទួលបានរាល់ប្រាក់ចំណេញមួយដុល្លារបស់ក្រុមហ៊ុននោះ។
អនុបាត P/E មានសារះសំខាន់ពីព្រោះវាផ្តល់នូវវិធីសាស្រ្តគណនាដើម្បីប្រៀបធៀបតម្លៃក្រុមហ៊ុនផ្សែងៗគ្នានៅក្នុងវិស័យដូចគ្នា។ ភាគហ៊ុនដែលមានអនុបាត P/E ទាប ក្នុងកម្រិតលទ្ធផលហិរញ្ញវត្ថុដូចគ្នា មានតម្លៃតិចជាងភាគហ៊ុនដែលមានតម្លៃ P/E ខ្ពស់។ ដូច្នោះអនុបាត P/E អនុញ្ញាឲអ្នកមើលឃើញពីការវាយតម្លៃប្រៀបធៀបភាគហ៊ុនល្អបំផុត។
ប៉ុន្តែយើងមិនអាចប្រើប្រាស់អនុបាត P/E ដើម្បីប្រៀបធៀបក្រុមហ៊ុនក្នុងវិស័យផ្សេងគ្នាបានទេ។ អ្នកត្រូវប្រៀបធៀបក្រុមហ៊ុនផ្សេងៗគ្នានៅក្នុងវិស័យដូចគ្នា។
សង្ខេប
ពាក្យ PE Ratio ( Price-to-Earnings) មានន័យថាអនុបាតនៃការវាយតម្លៃរវាងតម្លៃក្នុងពេលបច្ចុប្បន្ន ជាមួយនឹង EPS។ គេគណនាវាដោយ យកតម្លៃទីផ្សារក្នុងមួយភាគហ៊ុន ចែកនឹងផលចំណេញក្នុងមួយភាគហ៊ុន (Market Value per Share / Earnings per Share)។ ឧទាហរណ៍ថា ប្រសិនបើក្រុមហ៊ុនមួយមាន PE ចំនួន 15 មានន័យថាអ្នកវិនិយោគហ៊ានចំណាយលុយ 15ដុល្លារ ដើម្បីរកបានផលចំណេញមកវិញ 1 ដុល្លារ។
#Phnompenhsecuritiesplc
#StockForexMarket
#UnderwritingAuthor: PPS
Source: PPS
Comment
   
Market Quotes are powered by Investing.com