អ្វីជាការខ្ចីហ៊ុនគេដើម្បីលក់ Short Sales?


27
Date | 19-11-2020 - 09:37 AM Article Type | Stock Markets Region | World

អ្វីជាការខ្ចីហ៊ុនគេដើម្បីលក់?
👩‍🏫បើយើងគ្មានហ៊ុនក្នុងដៃហើយយើងចង់លក់ហ៊ុននោះដើម្បីយកផលចំណេញ ព្រោះយើងវិភាគឃើញថាហ៊ុនរបស់ក្រុមហ៊ុននេះមានតម្លៃខ្ពស់ហើយដូច្នេះយើងព្យាករណ៍ថាហ៊ុននោះនិងចុះតើយើងអាចលក់ហ៊ុននោះបានដែរឬទេ?
👉👉ដូចដែលយើងដឹងហើយថា ប្រសិនបើយើងចង់លក់អ្វីមួយចេញ ទាល់តែយើងមានរបស់ក្នុងដៃទើបអាចលក់ចេញបាន។ Ex: ប្រសិនបើយើងចង់លក់មាសចេញ លុះត្រាតែយើងមានមាសក្នុងដៃហើយយើងយកមាសនោះទៅហាងមាសដើម្បីលក់មាសចេញ បើយើងគ្មានមាសក្នុងដៃទេម្ចាស់ហាងមាសមិនទិញមាសពីយើងទេ។ ងាកមកវិស័យមូលបត្រវិញដើម្បី លក់ហ៊ុនចេញបានទា ល់តែយើងមានហ៊ុនក្នុងដៃសិនទើបអាចលក់ចេញដើម្បីយកផលចំណេញ មានន័យថាយើងប្រគល់ហ៊ុនទៅឲអ្នកទិញ ហើយអ្នកទិញប្រគល់លុយឲយើងវិញ។ ចុះបើក្នុងករណីខ្ញុំមិនមានហ៊ុនក្នុងដៃដើម្បីលក់ តើខ្ញុំអាចលក់ហ៊ុននោះបានដែរឬទេ? ចម្លើយគឺអាស្រ័យទៅទីផ្សារភាគហ៊ុន នៅក្នុងប្រទេសនោះអនុញ្ញាតឬមួយក៏អត់។ បើនៅទីផ្សារភាគហ៊ុនអាមេរិចការលក់ហ៊ុនដែលអ្នកលក់ហ៊ុនមិនមានហ៊ុនក្នុងគឺអាចលក់បាន ដោយធ្វើការខ្ចីហ៊ុនពីម្ចាស់ហ៊ុនឆ្លងកាត់ឈ្មួញកណ្តាលហើយលក់ហ៊ុននោះតាមក្រោយ។ អ្នកលក់ហ៊ុនបែប Short Salesទិញហ៊ុននោះដើម្បីប្រគល់ឲម្ចាស់ហ៊ុនជាការជម្រះស្ថានការណ៍ Short Sales។
✍️​ នៅក្នុងទីផ្សារមូលបត្រកម្ពុជាមិនអនុញ្ញាតឲមានការ Short Sales នោះទេ។
 



Author: PPS
Source: PPS
Comment
   
Market Quotes are powered by Investing.com