អ្វីជាការបំបែកភាគហ៊ុន (stock split)?


68
Date | 22-12-2020 - 02:06 PM Article Type | Stock Markets Region | World

ការបំបែកភាគហ៊ុន (#stock split) គឺជាការបំបែក #ភាគហ៊ុន មួយទៅជាភាគហ៊ុនច្រើន។ ហេតុផលមួយនៃការបំបែកភាគហ៊ុនគឺថា ថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយកើនឡើងខ្ពស់ពេក រហូតដល់អ្នកវិនិយោគភាគច្រើនគិតថាភាគហ៊ុននេះមានថ្លៃខ្ពស់ពេក ដែលពិបាកទិញក្នុងរូបភាពជាចំនួនភាគហ៊ុនច្រើន។ ថ្វីបើចំនួនភាគហ៊ុននៅលើទីផ្សារកើនឡើងដោយសារការបំបែកភាគហ៊ុនក៏ដោយ ប៉ុន្តែតម្លៃភាគហ៊ុនសរុបគិតជាដុល្លាររបស់ក្រុមហ៊ុនទាំងមូល គឺរក្សានៅដដែលដូចមុនពេលបំបែក ពីព្រោះពុំមានតម្លៃបន្ថែមពិតប្រាកដបានបង្កើតឡើងទេជាលទ្ធផលនៃការបំបែកនេះ។ ឧទារហរណ៍ភាគហ៊ុន XYZ ថ្លៃ១,០០០ដុល្លាក្នុងមួយហ៊ុន។ វិនិយោគិន ត្រូវចំណាយ១០,០០០ដុល្លា ដើម្បីទិញបាន១០០ភាគហ៊ុន។ ប្រសិនបើភាគហ៊ុននីមួយៗមានតម្លៃ១០ដុល្លានោះវិនិយោគិន ត្រូវចំណាយតែ១,០០០ដុល្លាប៉ុណ្ណោះដើម្បីទទួលបាន១០០ ភាគហ៊ុន។
ដូចករណី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន Tesla បានធ្វើការបំបែកភាគហ៊ុនពី 1:5 មានន័យថាអ្នកដែលកាន់ភាគហ៊ុនTeslaមុនថ្ងៃបំបែកភាគហ៊ុនចំនួន១ហ៊ុននោះក្រោយថ្ងៃថ្ងៃទី៣០ខែសីហាឆ្នាំ២០២០អ្នក និងមានភាគហ៊ុន Tesla ចំនួន៥ភាគហ៊ុន។
#PhnomPenhSecuritiesplc
#Forex
#Cambodiastock
#UnderwritingAuthor: PPS
Source: PPS
Comment
   
Market Quotes are powered by Investing.com