យុទ្ធសាស្ត្រតម្លៃមធម្យមដុល្លារ (#Dollar Cost Averaging strategy)


1352
Date | 04-01-2021 - 09:29 AM Article Type | Stock Markets Region | World

យុទ្ធសាស្ត្រតម្លៃមធម្យមដុល្លារ (#Dollar Cost Averaging strategy)
រូបមន្តវិនិយោគនេះ តម្រូវឱ្យមានការវិនិយោគថេរមូយក្នុងរយៈពេលមួយជាមូលដ្ឋានដូចជាប្រចាំខែ។ ទ្រឹស្តីនេះចែងថា ដោយការវិនិយោគលើចំនួនស្មើគ្នានៃសាច់ប្រាក់ក្នុងរយៈពេលនិមួយៗនៅពេលដែលទីផ្សារកើនឡើង ភាគហ៊ុនមួយចំនួននឹងត្រូវលក់ចេញ ហើយនៅពេលទីផ្សារធ្លាក់ចុះ ភាគហ៊ុនជាច្រើននឹងត្រូវទិញចូល។ វិធីសាស្រ្តនេះអនុញ្ញាតឲវិនិយោគិនទិញសន្លឹកហ៊ុនក្នុងកម្រិតតម្លៃមធ្យមដែលទាបជាងតម្លៃមធ្យមនៃមូលបត្រក្នុងពេលវេលាដូចគ្នាមួយហើយរយះពេលកាន់តែយូរដែលវិនិយោគិនត្រូវប្រើប្រាស់ដើម្បីសម្រេចបានគោលដៅនេះ។
ឧទាហរណ៍
អ្នក #វិនិយោគ ១០០ដុល្លារាល់ខែដើម្បីទិញភាគហ៊ុនXYZ។ ថ្លៃភាគហ៊ុនXYZ ក្នុងខែមករាមានតម្លៃ១០០ដុល្លា ដូច្នេះអ្នកអាចទិញបានមួយហ៊ុន។ ខែកុម្ភៈថ្លៃហ៊ុនបានធ្លាក់មកនៅ៩០ដុល្លា តែអ្នកនៅតែវិនិយោគ១០០ដុល្លា ចឹងក្នុងខែកុម្ភៈអ្នកអាចទិញភាគហ៊ុនបានច្រើនជាង១ហ៊ុន។ ខែមិនាថ្លៃហ៊ុនមានការកើនដល់១១០ដុល្លាក្នុងមួយហ៊ុន ចំណែកអ្នកនៅតែវិនិយោគ១០០ដុល្លាតាមដើរតាមរូបមន្តតម្លៃមធម្យមដុល្លារ (Dollar Cost Averaging) ប៉ុន្តែសម្រាប់ខែមិនាអ្នកទិញហ៊ុនបានតែ០.៩០ហ៊ុន មិនបានស្មើ១ហ៊ុន ព្រោះមួយហ៊ុនស្មើ១១០ដុល្លា (ចំពោះហ៊ុននៅខាងក្រៅស្រុកអ្នកអាចទិញតិចជាងមួយហ៊ុនបានអាស្រ័យលើដើមទុន ឬលុយដែលអ្នកមាន តែចំពោះភាគហ៊ុននៅក្នុងប្រទេសកម្ពុជា អ្នកអាចបានយ៉ាងតិចចាប់ពីមួយហ៊ុនឡើង)។ យុទ្ធសាស្ត្រនេះវាស្រដៀងទៅនិងយើង បង់រលោះផ្ទះក្នុងអាត្រាមួយថេរជាប្រចាំខែ គ្រាន់តែយើងយកវាមកប្រើនៅក្នុងទីផ្សារភាគហ៊ុនផលដែលយើងទទួលបានមានច្រើនជាង ហើយយើងអាចវិនិយោគតាមពេលណាដែលយើងមានលុយ។ អត្ថប្រយោជន៍ដូចជា តម្លៃគិតជាមធ្យមអាចមានតម្លៃទាបជាងទីផ្សារ ទទួលបាន #ភាគលាភ រៀងរាល់ត្រីមាស ឬប្រចាំឆ្នាំ និងទទួលបានផលចំណេញពីការឡើងថ្លៃនៃហ៊ុននោះ នៅពេលអានាគតហើយមិនមានការគិតការប្រាក់ដូចយើងបង់រំលោះទិញផ្ទះ។ នេះគ្រាន់តែជាការចែករំលែកប៉ុណ្ណោះ។ លោកអ្នកអាចស្វែងយល់លម្អិតនៅក្នុងអ៊ីនធឺណិត ឬសៀវភៅដែលមានលក់នៅតាមបណ្ណាគារ។
#CSX
#PhnomPenhSecuritesPlc
#ភាគហ៊ុន



Author: PPS
Source: PPS
Comment
   
Market Quotes are powered by Investing.com