- Open Account with PPS
- Open Live Account
- Open Demo Account
- Download Metatrader 4
របៀបគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុនឲ្យបានជោគជ័យ

Date | 04-03-2021 - 11:36 AM | Article Type | Stock Markets | Region | World |
ការគ្រប់គ្រងកញ្ចប់ #វិនិយោគភាគហ៊ុន គឺជាសិល្បះផង និងវិទ្យាសាស្រ្តផងនៃការសម្រេចចិត្តអំពីបន្សំ និងគោលនយោបាយវិនិយោគ ដោយផ្គូរផ្គងការវិនិយោគច្រើនប្រភេទទៅតាមគោលបំណងនិវិយោគ និង ថ្លឹងថ្លែងអំពីហានិភ័យនិងលទ្ធផលរបស់វា។ ការគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុនគឺសិក្សាអំពីចំណុចខ្លាំង ចំណុចខ្សោយ ឪកាស និងការគំរាមគំហែង នៅក្នុងការជ្រើសរើសភាគហ៊ុន និងថ្លឹងថ្លែងអំពី ការ #វិនិយោគក្នុងស្រុក ធៀបនឹង ក្រៅស្រុក កំណើនវិនិយោគធៀបនឹងសុវត្ថិភាពវិនិយោគ និងជម្រើសត្រឡាប់មកវិញ។
អ្នកអាចប្រើប្រាស់យុទ្ធសាស្រ្តដែលបានពិភាក្សាកន្លងមកណាមួយដែលអ្នកចូលចិត្ត និងគិតថា ដំណើរការបានល្អសម្រាប់អ្នកដើម្បីប្រើប្រាស់ក្នុងការគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុនរបស់អ្នក ជាពិសេសសម្រាប់អ្នកដែលប្រកបអាជីពជាអ្នកគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុន។ ផ្នែកបន្ទាប់នេះនឹងលើកឡើងត្រួសៗអំពីរបៀបនៃការគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុនឲ្យបានជោគជ័យ។
ការគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុនឲ្យមានប្រសិទ្ធភាព គឺជាកត្តាដ៏សំខាន់មួយដើម្បីកំណត់នូវភាពជោគជ័យនៃការវិនិយោគក្នុងទីផ្សារភាគហ៊ុន។ វិនិយោគិនជាច្រើនដែលតែងតែលើកឡើងអំពីការវិនិយោគលើភាគហ៊ុនច្រើនប្រភេទក្នុងកញ្ចប់វិនិយោគតែមួយ គឺដើម្បីបង្ការនូវហានិភ័យប៉ុន្តែការលើកឡើងនេះត្រូវបានវិនិយោគល្បីល្បាញមួយចំនួនគិតថាជាវិធីមួយមិនសូវទទួលបានលទ្ធផលទេដូចដែលលោក Warrant Buffett លោកបានលើកឡើងថា “ វិនិយោគលើភាគហ៊ុនច្រើនប្រភេទគឺជាការទប់ស្កាត់ប្រឆាំងនឹងភាពល្ងង់ខ្លៅ” ។ វិនិយោគិនទិញភាគហ៊ុនច្រើនប្រភេទសង្ឃឹមថា នឹងអាចកាត់បន្ថយនូវហានិភ័យ ប៉ុន្តែវិនិយោគិនក៏កាត់បន្ថយនូវប្រាក់ចំណេញផងដែរ។ ដូចនេះវិនិយោគិនក៏ត្រូវសួរខ្លួនឯង ថាតើគោលដៅចម្បងនៃការវិនិយោគគឺបង្កើន ឬក៏បន្ថយនូវបា្រក់ចំណេញ?
ការគ្រប់គ្រងកញ្ចប់វិនិយោគភាគហ៊ុនគឺជាចំណុចគន្លឹះនៃភាពជោគជ័យក្នុងការវិនិយោគរបស់អ្នកហេតុដូច្នេះអ្នកត្រូវតែគោរពតាមគំរូនៃការអនុវត្តក្នុងការគ្រប់គ្រងកញ្ចប់ភាគហ៊ុនរួមមានដូចជា៖
- ការបែងចែកសាច់ប្រាក់ឲ្យបានត្រឹមត្រូវ
- សាច់ប្រាក់ប៉ុន្មាននិងពេលណាត្រូវវិនិយោគ
- ពិចារណាអំពីកម្រិតនៃហានិភ័យដែលអ្នកមានបំណងទទួលយក និងរៀបចំទម្រង់នៃបណ្តាវិធានដែលត្រូវអនុវត្តតានិងជួញដូរទៅតាមទម្រង់នោះ
- រក្សាទុកភាគហ៊ុនដែលមានសក្តានុពលចំនួនបីឬបួនហើយចូលកុំរក្សាទុកភាគហ៊ុនប្រភេទផ្សេងៗគ្នាច្រើនពេកដែលនាំឲ្យកាត់បន្ថយប្រាក់ចំណេញ
- ធ្វើមធ្យមភាគថ្លៃភាគហ៊ុនកើនឡើងនៃកញ្ចប់ភាគហ៊ុនរបស់អ្នក (ការទិញភាគហ៊ុនថ្មីថ្លៃខ្ពស់ជាងមុន ហើយដូច្នេះថ្លៃមធ្យមភាគនៃកញ្ចប់វិនិយោគរបស់អ្នកកើនឡើង)
- ផ្តោតលើភាគហ៊ុនដែលជោគជ័យ និងបង្វិលទុនចេញពីភាគហ៊ុនដែលទន់ខ្សោយ
- លក់ចេញពេលដែលអ្នកឃើញសញ្ញាសំគាល់ត្រូវលក់ដើម្បីជៀសវាងនូវការបាត់បង់ប្រាក់ចំណេញច្រើន
- បញ្ឈប់ការខាតបង់ភ្លាមៗដោយពុំត្រូវយកលេសថា អ្នកនៅអាចទទួលយកហនិភ័យបាននៅឡើយ។ អ្នកត្រូវលក់ចេញភ្លាម ពេលដែលកម្រិតនៃការខាតបង់ពី ៧% ទៅ ៨%។
ប្រភព: មគ្គុទេសក៏នៃយុទ្ធសាស្រ្តជ្រើសរើសភាគហ៊ុន
#PhnomPenhSecuritiesPlc
#ភាគហ៊ុន
Author: PPS
Source: PPS
|